Tuesday, September 7, 2010

Mao Chi Channa

Avoid Evil, Do Good and Purify the Mind

Archive for February, 2009

មាឃបូជា

Posted by admin On February - 22 - 2009

មាឃបូជា ជាពិធីបុណ្យធំមួយក្នុងចំណោម បុណ្យធំៗរបស់ពុទ្ធសាសនា។ ពិធីនេះត្រូវ បាន ពុទ្ធសាសនិក ទូទាំង ពិភពលោកប្រារព្ធ ប្រតិបត្តិ។ ដោយលែកក្នុង ប្រទេស កម្ពុជាដែលព្រះពុទ្ធ ជា សាសនារបស់រដ្ឋ បានប្រារព្ធ ធិពីមាឃបូជានេះយ៉ាង អធិកអធម។

 

រៀងរាល់ឆ្នាំ ក្នុងថ្ងៃមាឃ បូជាប្រជាជនខ្មែរ ទាំងមន្រ្តីរាជការ ទាំងសិក្សានុសិស្ស ទាំង បុគ្គលិកក្រុមហ៊ុមឯកជន ត្រូវបាន អនុញាតឲ្យឈប់សំរាកពីការងារចំនួនមួយថ្ងៃ ដើម្បីប្រារព្ធពិធី មាឃបូជានេះ។ ពុទ្ធបរិស័ទខ្មែរ តែងតែជួបជុំគ្នានៅទី បូជនីយដ្ឋាននានា មានវត្តអារាមជាដើមដើម្បីធ្វើកិច្ចមាឃបូជានេះ ដោយ នាំមកជាមួយនូវទៀនធូប ផ្កាកំរងសំរាប់បូជាដល់រតនៈត្រ័យ និងនាំមកនូវម្ហូបអាហារ នំចំណី សំរាប់ធ្វើទានផង។ កាលបើជួបជុំគ្នាហើយ ពុទ្ធសាសនិកនាំគ្នា បូជាទៀនធូបភ្ញីផ្កា ហើយតាំង នមស្ការចំពោះរតនៈត្រ័យ និងប្រកាសមាឃបូជា និង សំដែងព្រះធម៌ទេសនា និងមានការ សូត្រនៅបទនមស្ការផ្សេងៗ (សូមបញ្ជាក់ថា នៅស្រុកខ្មែរ ពិធីនេះគឺប្រារព្ធពេញមួយយប់ ទាល់ភ្លឺ )។

 

សូមរំលឹកដែលថា មាឃបូជា ជានក្ខត្តសម័យដ៏ធំមួយមាននក្ខត្តរិក គួរបូជា សក្ការៈ ដោយសំដៅយកត្រង់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងឱវាទប្បាតិមោក្ខផង និង សំដៅយកថ្ងៃដែលព្រះអង្គដាក់ជន្មាយុសង្ខារផង។ ការសំដែងឱវាទប្បាតិមោក្ខ ពេលនោះត្រូវ បានហៅថា “ចតុរង្គសន្និបាត” ព្រោះថាសាវកសន្និបាត នោះប្រក បដោយ អង្គបួន អង្គទី១គឺថ្ងៃ សន្និបាតគឺជាថ្ងៃពេញបូណ៌មី ព្រះច័ន្ទចរចូលក្នុង មាឃនក្ខត្តឫក្ស អង្គទី២គឺព្រះភិក្ខុសង្ឃ ចំនួន១២៥០អង្គនិមន្តមកសន្និបាត ដោយមិនមានការនិមន្តឬកំណត់ពេលជួប អង្គទី៣គឺព្រះ ភិក្ខុចំនួន១២៥០នោះសុទ្ធ តែជាឯហិភិក្ខុដូចគ្នាទាំងអស់ និងអង្គទី៤គឺ ព្រះភិក្ខុសង្ឃទាំង ១២៥០អង្គសុទ្ធតែជាព្រះខីណស្រព។ ចំនែកឯការដាក់ជន្មាយុសង្ខារ គឺព្រះសម្មាសម្ពុទ្ធ ទ្រង់ បានកំណត់ព្រះជន្មាយុសង្ខារថា “ម្នាលភិក្ខុទាំងឡាយ គិតពីថ្ងៃនេះទៅ នៅ ខ្វះ តែ៣ខែ (ចំនួន ៨៨ថ្ងៃ)ទៀតទេ តថាគតនឹងរលត់ខន្ធ ចូលកាន់ បរិព្វាន”។ការកំណត់ការដាក់ ជន្មាយុសង្ខារនេះគឺនៅថ្ងៃពេញបូរណ៌មី ក្នុងខែមាឃ នេះដែរ។

Popularity: 65% [?]