Tuesday, September 7, 2010

Mao Chi Channa

Avoid Evil, Do Good and Purify the Mind

ABOUT ME

Posted by admin On July - 1 - 2009

maochichannaព្រះគ្រូបញ្ញានុរក្ខវង្សា ​ ម៉ៅជី​ ចាន់ណា ជំនួយការផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។ អាត្មាភាពមានស្រុក កំណើតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក​ ខេត្តសៀមរាប ក្នុងត្រកូលកសិករ ដែលមាន​លោកឪពុកឈ្មោះ ម៉ៅ​​ ឆន​ អតីតយោធា អ្នកម្តាយឈ្មោះ ប៊ុន ធាវី ។ អាត្មាភាពមានប្អូនប្រុសពីរនាក់ និងប្អូនស្រីពីរនាក់ ហើយអាត្មាជាកូនច្បងក្នុងគ្រួសារ។

ការសាងព្រះផ្នួស

អាត្មាភាពបានបួសជាសាមណេរក្នុងឆ្នាំ១៩៩៨ ក្នុងអាយុ១៦ឆ្នាំ ក្នុងអាវាសវត្តពួក ស្រកពួក ខេត្តសៀមរាប និងបានបំពេញជាភិក្ខុក្នុងឆ្នាំ២០០២​ ក្នុងអាវាសវត្តដដែល ដែលមានព្រះគ្រូអគ្គធម្មោ​ ម៉ក់​ ប៉ឹង ព្រះអនុគណ ស្រុកពួកជាព្រះគ្រូឧបជ្ឈាយ៍  និងលោកគ្រូឥន្ទសរ និងលោកគ្រូ ញាណជោតិ ជាឧបសម្បទាចារ្យ ដោយទទួល បាននាមថា យសវឌ្ឍកោភិក្ខុ

ប្រវត្តិនៃការសិក្សា

ក្នុងឆ្នាំ១៩៩៩បន្ទាប់ពីបានបួសជាសាមណេរ​ បាន១ព្រះវស្សា អាត្មាភាពបានចូល រៀននៅ ពុទ្ធិកបឋមសិក្សា វត្តរាជបូណ៌ ឃុំសាលាកំរើក​ ស្រុកសៀមរាប ខេត្ត សៀមរាប ក្រោមសំណាក់ព្រះពុទ្ធឃោសាចារ្យ​ ខៀវ ណឺយ ព្រះរាជាគណៈថ្នាក់ទោ ​ ក្នុងអាវាសវត្តរាជបួណ៌ ។ ក្រោយការបញ្ចាប់ពុទ្ធិកបឋមសិក្សា​​ និងពុទ្ធិមធ្យមសិក្សា បឋមភូមិ នៅទីនោះ អាត្មាភាពបាន មករៀនបន្តនៅពុទ្ធិវិទ្យាល័យព្រះសុរាម្រឹត នារាជធានីភ្នំពេញក្នងឆ្នាំ២០០៣ ក្រោមរាជូបត្ថម្ភ របស់សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ។ នៅឆ្នាំ២០០៩ អាត្មាភាពបាន បញ្ចប់ការសិក្សានៅ សាកលវិទ្យល័យកម្ពុជា ដោយទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រជំនាញខាងបច្ចេកវិទ្យា ពត៌មានវិទ្យា ។  បច្ចុប្បន្នអាត្មាភាពជា កម្មសិក្សាការីវគ្គបណ្តោះបណ្តាលឆ្នាំ២០០៩-២០១០ នៅសាលាភូមិន្ទរដ្ឋបាល(ERA) ។

maochichanna1Preah Guru Panha Nurakavongsa  Mao Chi Channa, The Personal  Assistant to His Holiness Samdech Tep Vong, The Great Supreme Patriarch of Kingdom of Cambodia. I was born in Kompongtayorng Village, Puok Commune, Puok District, Siem Reap Province. My father’s name is Mao Chhan and Mrs. Bun Theavy is my mother.  I have two younger brothers and two younger sisters.

I decided to become a monk in 1998 when I was 16 years old, and continue to study at Buddhist Primary School. In 1999 I started first class of Buddhist teaching in Wat Rajabo Buddhist Primary school  and completed both primary and secondary buddhist school there. In 2003 I have moved to Phnom Penh for Buddhist High School. I am allowed to stay in wat Unnalom, under supporting of Great Sumpreme Patriarch of Kingdom of Cambodia. I get Buddhist High School Certificate from Preah Soramarith Buddhist High School at the end of 2006.

I have graduated Bachelor Degree in Information Technology (IT) from University of Cambodia (UC) in 2009. Currently, I am taking classes at Royal School of Administration (ERA) to understand about the civil service administration of Kingdom of Cambodia.

MY FAMILY MEMBERS

Mao Chhan
Bun Theavy
Mao chi Channa
Mao chi Sopani
Mao chi Panha
Mao chi Socheata
Mao chi Sochetra

Popularity: 17% [?]

Add A Comment

You must be logged in to post a comment.